ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យកំណាត់ផ្លូវ 21B

(ខេត្តកណ្តាល)៖ រសៀលថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំក្រុមការងារជំនាញបច្ចេកទេស ពិនិត្យសិក្សាអំពីគម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវលេខ 21B (ផ្លូវលេខ១១៥) ចំណុចចាប់ពីស្តុបស្ពានព្រែកហូរ ទល់នឹងរង្វង់មូលនាគ ស្ពានព្រែកសំរោង ក្រុងតាខ្មៅ៕