រដ្ឋបាលខណ្ឌ៧មករា បានរៀចំសិក្ខាសាលា ក្រោមអធិបតីភាពលោកជំទាវ កែវ សុខពិសី តំណាង ឯកឧត្តម ឃួង ស្រេង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពិធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១​ វេលាម៉ោង​ ១៤:០០នាទី​ បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់សង្កាត់ ខណ្ឌ៧មករា ក្រោមអធិបតីភាព​ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោក លីម សុភា អភិបាល​ នៃគណៈអភិបាលខណ្ឌ៧មករា លោកស្រី ភួង បុប្ផាភានី សមាជិកក្រុមប្រឹក្សាខណ្ឌ​ តំណាង​ លោក​ សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ​៧មករា៕