លោក ធីម សំអាន អភិបាលខណ្ឌបឹងកេងកង អញ្ជើញចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥០គ្រួសារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោក-លោកស្រីអភិបាលរងខណ្ឌ ក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាត តាមច្រកឌឿងហែម ចំនួន ៥០គ្រួសារ ស្ថិតក្នុងភូមិ៤ ផ្លូវលេខ២០៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អំណោយចែកជូនរួមមាន៖
•អង្ករចំនួន ១០គីឡូ
•មី ចំនួន ១កេស និង១០ កញ្ចប់
•ម៉ាស់ ១០
•ត្រីខ ២ កំប៉ុង
•ទឹកសុីអុីវ ៤ដប
•ថ្នាំ ១កញ្ចប់។
សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា”៣កុំ ៣ការពារ”៕