អង្គភាពសារព័ត៌មាននិងគេហទំព័រ”ជីវិតកូនខ្មែរ”CKK NEWS សូមជូនដំណឹង៖ពាក់ព័ន្ធបុគ្គលលួចបង្កើតផេកជ្រកក្រោមស្លាកសារព័ត៌មាននិងគេហទំព័រ”ជីវិតកូនខ្មែរ”ដោយប្រើប្រាស់លេខ 097 464 6646 ដែលបានលួចបង្កើតផេកតាំងពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩កន្លងមក។ អង្គភាពសារព័ត៌មាននិងគេហទំព័រ”ជីវិតកូនខ្មែរ”CKK NEWS បានដាក់ពាក្យបណ្តឹងចូលប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ និងបានដាក់ពាក្យបណ្តឹងចូលនាយកដ្ឋានមណ្ឌលព័ត៌មាននៃក្រសួងព័ត៌មាន ផងដែរ។ អាស្រ័យដូចបានជំរាបជូនខាងលើសូមជ្រាបជាដំណឹង៕