កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលបានបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់,ដកហូតវត្ថុតាងមួយចំនួន

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៥រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆកា ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទី នៅចំណុច លើផ្លូវលំ ស្ថិតនៅ ភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ផាន សុធា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៦កញ្ចប់មធ្យម។
២/ម៉ូតូ ចំនួន ០១គ្រឿងម៉ាក់ C១២៥ ពណ៌ខ្មៅ គ្នានផ្លាកលេខ។
តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុង ឃុំស្វាយប្រទាល លុះដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងជិះម៉ូតូក៏បានត្រួតពិនិត្យឆែកឆេរ រកឃើញម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់មធ្យមនៅនិងខ្លួនរបស់ឈ្មោះ ផាន សុធា រួចបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ផាន សុធា
បានឆ្លើយសារភាពថា គ្រឿងញៀនចំនួន០៦កញ្ចប់មធ្យមខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ខ្លួនបានទិញក្នុងតម្លៃ
៥០០០០០រៀល(ហាសិបម៉ឺនរៀល)យកមកចែកចាយបន្ត ក្នុងមួយកញ្ចប់មធ្យមតម្លៃ៥០០០០រៀល(ប្រាំម៉ឺនរៀល)ហើយកន្លងមក ខ្លួនបានទិញគ្រឿងញៀន ពីឈ្មោះរិត្តាគន្ធា(ឈីត)ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដោយទិញក្នុងមួយលើកចំនួន២០.០០០០០រៀល(ពីរលានរៀល)ក្នុងមួយសប្តាហ៍ ទិញចំនួនពីលើកទៅបីលើក។ ហើយនៅ ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២១ ខ្លួនបានទៅទិញគ្រឿងញៀនពីឈ្មោះរិត្តា(ឈីត)ទៀតតែឈ្មោះរិត្តា(ឈីត)បានប្រាប់ថាអស់គ្រឿងញៀនហើយ ទើបខ្លួនទៅទិញពីមនុស្សម្នាក់មិនស្គាល់ ឈ្មោះនៅស្រុកកៀនស្វាយ ខេត្តកណ្តាល តម្លៃ៥០.០០០០រៀល(ហាសិបម៉ឺនរៀល)។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕