កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយសហការជាមួយប៉ុស្តិ៍គគីរធំបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ហេតុការណ៍នេះបានកើតឡើងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០និង៤០នាទី ចំណុចក្នុងភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ទ្រី សុខហេង(ហៅតូវុិត) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មានសារធាតុញៀនក្នុងទឹកនោម)(+) អវិជ្ជមានកូវុីត(-)។
វត្ថុតាងចាប់យករួមមាន៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ចំនួន១០កញ្ចប់(តូច០៩,ធំ០១)ទំងន់(៦,៨៧ក្រាម)។
២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០៩:៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំ លុះដល់ម៉ោង ១០:៤០នាទី មានប្រជាពលរដ្ធបានផ្តល់ព័ត៌មានប្រាប់ប៉ុស្តិ៍គគីរធំថា នៅចំណុចផ្ទះឈ្មោះ ទ្រី សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលថាកំពុងជួញដូរថ្នាំញៀន។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយសហការជាមួយប៉ុស្តិ៍គគីរធំ ចុះទៅដល់ចំនុចកើតហេតុបានជួបជនសង្ស័យឈ្មោះ ទ្រី សុខហេង(ហៅតូវុិត)ភេទប្រុស រួចឃាត់ខ្លួន។ ពេលនោះបានធ្វើការឆែកឆេរលើខ្លួនប្រាណ ឈ្មោះ ទ្រី សុខហេង(ហៅតូវុិត)រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់ (តូច០៩,ធំ០១)។ ក្រោយឆែកឆេររួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំ។
នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនចំនួន១០កញ្ចប់(តូច០៩,ធំ០១)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល៣៣ឆ្នាំ នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន០១កញ្ចប់ធំ តំលៃ ១.៣០០.០០០រៀល (មួយលានសាមសិបម៉ុឺនរៀល) កាលពីថ្ងៃទី ១៦.១១.២០២១ ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។
ក្រោយសួរនាំរួចកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕