ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមពិធីចម្រើនទីឃាយុវឌ្ឍនមង្គលប្រគេនព្រះឃោសធម្ម លន់ សុគន្ធា សុគន្ធត្ថេរោ

(ខេត្តកណ្តាល)៖ នាល្ងាច ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ចូលរួមក្នុងពិធីចម្រើនទីឃាយុវឌ្ឍនមង្គល ប្រគេនចំពោះ ព្រះឃោសធម្ម លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សា អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណស្រុក ខ្សាច់កណ្តាល និងជាព្រះចៅអធិការវត្តស្វាយជ្រំ ក្នុងជន្មាយុ ៥៤ ឈានចូល ៥៥ ព្រះវស្សា ក្រោមព្រះរាជាធិបតីភាព សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លា ក្នុងពិធីចម្រើនទីឃាយុវឌ្ឍនមង្គលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ សូមប្រគេនពរចំពោះ ព្រះឃោសធម្ម លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សា អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណស្រុក ខ្សាច់កណ្តាល និងជាព្រះចៅអធិការវត្តស្វាយជ្រំ សូមព្រះអង្គមានសុខភាពល្អបរិបូរណ៌ ជន្មាយុ យឺនយូរ ដើម្បីគង់ជាម្លប់ សម្រាប់ពុទ្ធបរិស័ទ និងព្រះពុទ្ធសាសនា៕