លោក សុខ ពេញវុធ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ផ្សារថ្មី៣

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៧:០០នាទីព្រឹក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ផ្សារថ្មីទី៣ អាណត្តិទី៤ ឆ្នាំ២០១២-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង ជាអនុប្រធានគណបក្សខណ្ឌដូនពេញ និងដោយ មានការចូលរួមរួមពី លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី៣ និងសមាជិក សមាជិកាសរុបចំនួន ១០០នាក់ ។