ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូពេលម្ចាស់ចុះទិញទឹកអត់ដកសោ

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី ចំណុចមុខផ្ទះលក់ចាប់ហួយ
ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ តាំង ឡិញ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កសិករ។
ចំណែកជនសង្ស័យឈ្មោះ ប៉ោ សីហា ហៅមិញ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
សម្ភារៈបាត់បង់៖គ្មាន។
វត្ថុតាងចាប់យក៖ម៉ូតូ១គ្រឿងម៉ាកSUZUKI Smash Vពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខកណ្តាល1O.8677(របស់ជនរងគ្រោះ)។
តាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថានៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានចតម៉ូតូទុកនៅមុខផ្ទះលក់ចាប់ហួយដោយមិនបានដកសោចេញពីម៉ូតូទេ ? ហេីយបានដេីរចូលទៅទិញទឹកសុទ្ធផឹក ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូជិះចេញបានបន្តិច ត្រូវជនរងគ្រោះឃេីញទាន់ក៏ស្រែកថាចោរៗ ទេីបអ្នកជិតខាងជិះម៉ូតូដឹកជនរងគ្រោះដេញតាមរហូតដល់ម្តុំផ្សារកាច់ជ្រុង ស្ថិតក្នុងសង្កាត់តាខ្មៅ ទេីបសមត្ថកិច្ចឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕