រដ្ឋបាលខណ្ឌដូនពេញប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់បឹងរាំងអាណត្តិទី៤

(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទីរសៀល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់បឹងរាំង អាណត្តិទី៤ ឆ្នាំ២០១២-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណបក្សខណ្ឌដូនពេញ និង ឯកឧត្តម សូ វិសុទ្ធី ប្រធានក្រុមការងារចុះជួយសង្កាត់បឹងរាំង ដោយមានការចូលរួមរួមពី លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ប្រធានក្រុមការងារចុះជួយសង្កាត់បឹងរាំង និងសមាជិក សមាជិកាសរុបចំនួន ១០០នាក់៕