លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចូលរួមបើកបវេសនកាលនៅវិទ្យាល័យជា ស៊ីម បឹងកេងកង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្អើញចូលរួម «បើកបវេសនកាលនៅវិទ្យាល័យជាសុីមបឹងកេងកង» ក្នុងផងដែរលោកអភិបាលខណ្ឌបឹងកេងកង បានឧបត្ថម្ភដល់លោកគ្រូ,អ្នកគ្រូ ចំនួន ១,០០០,០០០រៀល និងចែករង្វាន់ជូនសិស្សពូកែចំនួន ៧២នាក់ ម្នាក់ៗទទួលបាន៖
• ថវិការ ចំនួន ១០,០០០រៀល
• សៀវភៅ ប៊ិក ។
ក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌ បានជួបសំណេះសំណាលជាមួយប្អូនសិស្សានុសិស្ស និងបានធ្វើការណែនាំដល់ប្អូនៗអោយបន្ដចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា”៣កុំ ៣ការពារ”៕