លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំគណ:អភិបាលខេត្តកណ្តាល

(កណ្តាល)៖ នៅថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាល​រងខេត្តកណ្តាល លោកស្នងការនគរបាលខេត្តកណ្តាល លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល អភិបាលក្រុងស្រុកទាំង ១១ ព្រមទាំងមន្រ្តី​​មួយចំនួនទៀត៕