ប៉ុស្តិ៍ឫស្សីជ្រោយសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុកមុខកំពូល បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក ហេតុការណ៍នេះបានកើតឡើងថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២៣ និង ៣០នាទី នៅចំណុចផ្លូវបេតុង ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ម៉ៃ មុិច ភេទប្រុស អាយុ ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ ស្នាក់នៅការដ្ឋានឡឥដ្ឋ ស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
វត្ថុតាងដកហូតរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន ០១កញ្ចប់តូច។
២.ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅចំនួន ០១គ្រឿង។
តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើ បានទទួលព័ត៌មានពីប្រជាពលរដ្ផមកថាមានករណីជួញដូរដោយខុសច្បាប់នូវសារញៀននៅចំណុចផ្លូវបេតុងមុខវិហារចាម ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ពេលនោះកំលាំងប៉ុស្តិ៏សហការជាមួយកំលាំងប្រឆាំងគ្រឿងញៀនស្រុកបានទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យម្នាក់ដើរតាមបណ្ដោយផ្លូវបេតុង ហើយកំលាំងបានឆែកឆេរលើខ្លួនជនសង្ស័យ ឃើញមានម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀនចំនួន០១កញ្ចប់តូច។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានទិញថ្នាំញៀនពីមនុស្សម្នាក់មិនស្គាល់ចំនួន០១កញ្ចប់តូចតំលៃ៥ដុល្លារដើម្បីយកទៅប្រើប្រាស់។
ចំពោះជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តនីតិវិធីតាមច្បាប់៕