លោក ឌី រ័ត្នខេមរុណ ៖ គណបក្សប្រជាជនកម្ពុជា គឺជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា តាមរយ:តម្លៃ សន្តិភាព និងបានសុខសាន្ត

(ភ្នំពេញ)៖ នៅវេលាម៉ោង ៨ៈ០០ នាទីព្រឹក ថ្ងៃ សៅរិ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ១១៦នាក់ ស្ថិតនៅភូមិសន្សំកុសល់២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ មានមតិស្វាគមន៍ និង បានសំណេះ សំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រធានក្រុមការងារ និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជូនដល់ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះ សំណាលនាពេលព្រឹកនេះ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានលើកឡើងពីវឌ្ឍនភាព ការអភិវឌ្ឍន៍ សន្តិភាព និង សមិទ្ធផលជាច្រើនក្នុងមូលដ្ឋានខណ្ឌ ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផលជាច្រើនទៀត ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដែរជាកាដូរសំរាប់ជូនប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និង ជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក ដូច្នេះ គ្រប់ សមាជិក សមាជិកា គណបក្ស ទាំងអស់ ត្រូវប្តេជ្ញាចិត្ត ចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និង បន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត ។ និងសូមប្រឆាំងដាច់ខាតរាល់ឧបាយកល ជនទុច្ចរិត របស់ពួកអគតិមួយចំនួន ដែលមានបំណងបំផ្លិតបំផ្លាញ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ ការអភិវឌ្ឍន៍ និង ការបំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋកម្ពុជា។

ម្យ៉ាងវិញទៀត បានណែនាំដល់ក្រុមការងារសង្កាត់ អោយត្រៀមបង្កលក្ខណះងាយស្រួលជូនប្រជាពលរដ្ឋនៅរាល់លិខិតស្នាមឯកសារផ្សេងៗដែរតំរូវអោយចូលរួមបោះឆ្នោត និង ណែនាំអោយសមាជិកបក្ស ត្រៀមខ្លួន និង ត្រៀមលក្ខណះអោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាថ្ងៃទី ០៥ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះដែលជិតចូលមកដល់។

ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារផ្តល់ជូនសមាជិក សមាជិកា គណបក្ស ចំនួន ១១៦នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ៕