នគរបាលប៉ុស្តិ៍ព្រែកគយឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាទៅលើឪពុក និងពាក់ព័ន្ធការគំរាមកំហែងសម្លាប់

(កណ្តាល)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ឪពុក ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នាវេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ជា យឿន ភេទប្រុស អាយុ ៦០ឆ្នាំជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិព្រែកស្នងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាឪពុកបង្កេីត។
ជនសង្ស័យឈ្មោះ យឿន បារាំង ហៅប្រុស ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាកូនបង្កេីត។
វត្ថុតាងចាប់យក៖
១.ដាវចំនួន០១មានប្រវែង៧៩ស.មផ្លែដែកដងដែក។
២.កូនកាំបិតចំនួន០១មានប្រវែងសរុប១៩ស.មដងធ្វេីអំពីជ័រមានប្រវែង១០ស.មផ្លែដែកមានប្រវែង០៩ស.ម។

តាមសមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី ឈ្មោះបារាំង បានផឹកស្រាបៀរជាមួយឈ្មោះ ស្វិត សាវ៉េត ត្រូវជាបងថ្លៃ រួចក៏បានឈ្លោះប្រកែកគ្នា ខណៈពេលនោះឈ្មោះ យឿន បារាំង ក៏បានស្ទុះចូលទៅក្នុងផ្ទះយកដាវរកមកកាប់ឈ្មោះ ស្វិត សាវ៉េត ត្រូវជាបងថ្លៃ ឃើញដូច្នេះឈ្មោះ ជា យឿន ក៏បានចូលមកឃាត់និងបានយកដាវ ពីឈ្មោះ យឿន បារាំង យកទៅទុករួចហើយឈ្មោះ យឿន បារាំង បានចូលទៅក្នុងផ្ទះម្ដងទៀតបានយកកូនកាំបិតមករកចាក់ឈ្មោះ ស្វិត សាវ៉េតទៀត តែត្រូវឈ្មោះ ជា យឿន ចូលទៅឃាត់ តែត្រូវបានឈ្មោះ យឿន បារាំង បានកូនកាំបិតចាក់ទៅលេីឈ្មោះ ជាយឿន ត្រូវចំកំភួនដៃខាងឆ្វេង បណ្ដាលឱ្យរងរបួសចេញឈាម រួចក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ។ លុះនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០ឈ្មោះ ជា យឿន បានត្រឡប់ចេញពីមន្ទីរពេទ្យវិញមកដល់ផ្ទះស្រាប់តែឈ្មោះ យឿន បារាំង បានយកដាវមកគំរាមកំហែងកាប់ឈ្មោះ ជាយឿន ថែមទៀត ដោយទ្រាំនឹងទង្វើរបស់ឈ្មោះ យឿន បារាំង មិនបាន ឈ្មោះ ជា យឿន ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនឈ្មោះ យឿន បារាំង មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

បញ្ជាក់សមត្ថកិច្ចនគរបាលបានធ្វើតេស្តយកសំណាករកមេរោគកូវីដ.១៩ លើជនសង្ស័យរួចរាល់ហើយលទ្ធផលគឺអវិជ្ជមាន៕