លោក ធឹម សំអាន អភិបាលនៃគណ:អភិបាលខណ្ឌបឹងកេងកង ចូលរួមកិច្ចប្រជុំស្តីពី”ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ .ដូសជំរុញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង លោក~លោកស្រី អភិបាលរង គណៈនាយក បានចូលរួមកិច្ចប្រជុំស្តីពី «ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូប្រជាពលរដ្ឋ និងពង្រឹងការឆ្លើយតបទៅនឹងការវិត្ដន៍ថ្មីនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ» តាមរយៈការបញ្ជូនរូបភាព​ និងសម្លេង ( Video Conference ) ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
សូមបងប្អូនបន្ដចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា”៣កុំ ៣ការពារ”៕