លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍និងគណៈចលនាស្ត្រី

(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី សមាជិកាគណៈអចិន្ត្រៃយ៍ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់ ចំពោះមុខរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។ និងគណៈចលនាស្ត្រី នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅវិមាន ៧មករា ៕