ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល

(កណ្តាល)៖ ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ដើម្បីបូកសរុបលទ្ធផលការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២។
ដើម្បីទទួលបានលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំបន្ទាប់ កងកម្លាំងអាជ្ញាធររដ្ឋបាលក្រុង ស្រុក ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ដូចតទៅ៖
-បន្តជំរុញ និងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព លេខ០១ គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន៧ចំណុចអោយកាន់តែប្រសើរឡើង។
-បន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដើម្បីអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងទទួលរងផលប៉ះពាល់ពី គ្រោះធម្មជាតិ។
-បន្តបង្កើនសកម្មភាពរៀបចំវេទិកាសាធារណៈមានទ្រង់ទ្រាយតូចៗ នៅជិតទីកន្លែងរស់នៅ ឬប្រកបមុខរបររបស់ប្រជាពលរដ្ឋ ឲ្យដំណើរការកាន់តែសកម្មថែមទៀត ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ក្នុងការបង្ការការឆ្លងជម្ងឺកូវីដ១៩ ដើម្បីលើកកម្ពស់ និងផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន និងជំរុញការទទួល-ដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ពិសេសខិតខំឆ្លើយតបតាមបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ហាញដល់សាធារណៈមតិក្នុងសង្គម អំពីកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
-បន្តលើកទឹកចិត្ត និងគាំទ្រដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងការអនុវត្តរបត់ការងារនគរបាល និងសហគមន៍ ដើម្បីបង្កើនការប្រាស្រ័យទាក់ទងឲ្យកាន់តែជិតស្និទ្ធរវាងនគរបាល និងប្រជាពលរដ្ឋ ក៏ដូចជាការបង្កើនការជឿជាក់ពីប្រជាពលរដ្ឋចំពោះការបំពេញភារកិច្ចបម្រើសេវារបស់នគរបាលប៉ុស្តិ៍រដ្ឋបាល។
-បន្តកសាង ពង្រឹងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដោយយកចិត្តទុកដាក់ បណ្ដុះបណ្ដាល ធនធានមនុស្ស គៀងគរសប្បុរសជនចូលរួមកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅសេសសល់ និងពង្រឹងការអនុវត្ត តាមតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យមានប្រសិទ្ធិភាព ដើម្បីក្លាយជាកម្លាំងស្នូល ពិតប្រាកដ នៃចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
-បន្តកិច្ចសហប្រតិបត្តិការជាមួយអង្គភាព ដែលមានទីតាំងនៅមូលដ្ឋាន ដើម្បីកសាងជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប។
-បន្តពង្រឹងការងារប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់ខេត្ត ស្រុក/ក្រុង ឲ្យបានទៀងទាត់ ជារៀង រាល់ខែ (១ខែម្តង) ដើម្បីទទួលបាននូវបទពិសោធន៍ដែលមានអធិការនគរបាលស្រុក/ក្រុង ជាសេនាធិការ ដោយផ្តោតសំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឃុំ/សង្កាត់៕