លោក ឌី រ័ត្នខេមរុណ បានដឹកនាំក្រុមប្រតិកម្មរហ័ស គណបក្សខណ្ឌមានជ័យធ្វើការតាមដាននូវវឌ្ឍនភាពការងារនិងសកម្មភាព

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២នេះ លោក ឌី រ័ត្នខេមរុណ ប្រធានក្រុមប្រតិកម្មរហ័ស គណបក្សខណ្ឌមានជ័យ ដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់ប្រតិកម្មរហ័ស និង ផែនការសកម្មភាពការងារបន្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ទាំងអស់ គណបក្សខណ្ឌមានជ័យ សរុបចំនួន ៤៩២ នាក់ ស្រី ៤០នាក់។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារនាពេលកន្លងមក និងបានស្នើឱ្យក្រុមការងារបន្តខិតខំអនុវត្តតាមផែនការសកម្មភាពបន្តដែរថ្នាក់ដឹកនាំដាក់ជូន និងត្រូវដាក់ចេញឱ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីទទួលបានភាពជោគជ័យជូនបក្ស នាថ្ងៃ ០៥ មិថុនា ឆ្នាំ ២០២២៕