លោកឧត្តមសេនីយ៍ត្រី សំ តុលា ចែកអំណោយដ៌ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រធានមន្ទីរទាំង៧

(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បាន ដឹកនាំ លោក លោក ស្រី មេ បញ្ជាការ រងខេត្ត ក្នុងពិធីចែកអាវភ្លៀង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រធានមន្ទីរទាំង៧ មេបញ្ជាការ វរអន្តរាគមន៍ និងមេបញ្ជាការ មូលដ្ឋាន អហ ក្រុង/ស្រុកទាំង ១១ ដើម្បីយកទៅចែកជូនបន្តដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល សម្រាប់យកទៅប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ នារដូវវស្សាខាងមុខ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ១១កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។