ឯកឧត្តម ស ថេត ចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជន ១៧៤ នាក់ ស្រី៩៣ សង្កាត់បឹងទំពុនទី១

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ស ថេត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស ប្រជាជនកម្ពុជា ចំនួន ១៧៤ នាក់ ស្រី ៩៣ នាក់ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ស ថេត ប្រធានក្រុមការងារ សូមសំដែងស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តាំផ្ញើជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១៧៤ នាក់ ទើបបញ្ចូលថ្មី ដែរបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជន និង សុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេសជាតិយើងអោយកាន់តែរីកចំរើនតទៅមុខថែមទៀត និង សូមអោយសមាជិកដែរចូលថ្មីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណ្ណត្តិខាងមុខ ដើម្បីបន្តរក្សាសុខសន្តិភាព និង ការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាបន្តទៅមុខទៀត។

ក្រោយពីសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរួចមក ឯកឧត្តម ស ថេត បានឧបត្ថម្ភដល់សមាជិក សមាជិកាថ្មី ទាំងអស់ ក្នុងម្នាក់ៗ ទទួលបាន មី ១កេស , ទឹកសុទ្ធ ១កេស , ទឹកស៊ីអ៉ីវ ១យួរ , ទឹកត្រី ១យួរ និង ថវិកា ១០០,០០០ រៀលផងដែរ៕