
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាព”ស្តីពីការពង្រឹងកិច្ចការពារសន្តិសុខ”
ថ្ងៃចេញផ្សាយៈ May 12, 2022
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌបឹងកេងកង បាន បើកកិច្ច ប្រជុំ គណៈបញ្ជាការ ឯកភាព«ស្ដីពី ការពង្រឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ និងរបៀប រៀបរយ សាធារណៈនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និង ផែនការសន្តិសុខសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ នេះ»។
កិច្ចប្រជុំនេះ ក្រោម អធិបតីភាព លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមានការអញ្ជើញចូលរួមពីលោក~លោកស្រីអភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក~លោកស្រី ប្រធានការិយាល័យដែលពាក់ព័ន្ធ។