តាមពីក្រុងតាខ្មៅមកដល់ផ្សារកណ្តាល ! ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីខ្ចីម៉ូតូជិះហួសដល់កន្លែងបញ្ចាំ

(កណ្តាល)៖ យុវជន០២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីខ្ចីម៉ូតូជិះទៅយកមិត្តភក្តិក៌ហួសទៅដល់កន្លែងបញ្ចាំ ហេតុការណ៍នេះបានកើតឡើងថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២២និង០០នាទី នៅចំណុចសួនច្បារមាត់ទន្លេ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ រេីន ភារុណ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:បុគ្គលិកលក់ត្រីសាម៉ុន។
ជនសង្ស័យ២នាក់៖
១-ឈ្មោះ ចាន់ ធារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់សំរោងខាងជេីង ឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ ម៉ៅ ធូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ អូរអណ្តូង ឃុំអូរតាម៉េង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
សម្ភារ:បាត់បង់៖ម៉ូតូ១គ្រឿងម៉ាក ZOOMER.X ពណ៌ត្រួយចេក សេរីឆ្នាំ២០១៦ ផ្លាកលេខបាត់ដំបង1Y.0438។
វត្ថុតាងចាប់យក៖គ្មាន។

តាមសមត្ថកិច្ចឲ្យដឹងថាភាពមុនកេីតហេតុជនរងគ្រោះនិងជនសង្ស័យដែលទេីបស្គាល់គ្នាកាលថ្ងៃចូលឆ្នាំខ្មែរបានណាត់ជួបគ្នាផឹកស៊ីនៅចំណុចសួនច្បារមាត់ទន្លេតាខ្មៅ។លុះផឹកស៊ីដល់វេលាកេីតហេតុខាងលេី ជនសង្ស័យឈ្មោះ ម៉ៅ ធូ បានប្រេីល្បិចសុំខ្ចីម៉ូតូរបស់ជនរងគ្រោះថាជិះទៅយកមិត្តភក្តិម្នាក់ទៀតមកចូលរួមដែរ ក៏ជិះម៉ូតូបាត់ទៅ។ បន្ទាប់មកជនសង្ស័យឈ្មោះ ចាន់ ធារិទ្ធ បានប្រាប់ជនរងគ្រោះថាទៅទិញបារីក៏គេចទៅបាត់ទៀត រហូតដល់ថ្ងៃទី១២ ខែឆ្នាំដដែល ទេីបជនរងគ្រោះតាមរកជនសង្ស័យឃេីញនៅផ្ទះសំណាក់មិនស្គាស់យីហោ នៅម្តុំសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចដេីម្បីធ្វេីការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាខ្លួននិងបក្សពួកពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅបញ្ចាំនៅហាងមិនចាំយីហោនៅម្តុំផ្សារឃ្លាំងរំសេវបានលុយ ២១០ដុល្លារ ចាយអស់បាត់ហេីយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី។

ចំពោះជនសង្ស័យ០២នាក់បានធ្វើតេស្តកូវិដ-១៩ លទ្ធផលអវិជ្ជមាន(-)និងធ្វើតេស្តទឹកនោមលទ្ធផលមានសារធាតុញៀន(+)។