លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌបឹងកេងកង ដោយមានការយកចិត្តទុកដាក់ពី លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ស្ថិតនៅលើ ផ្លូវ៣០៤សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង៕