
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលដឹកនាំមន្ត្រីក្រោមឱវាទចូលរួមប្រជុំស្តីពីការ ការពារសន្តិសុខ
ថ្ងៃចេញផ្សាយៈ May 14, 2022
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្ដាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក និងមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យវិសាខបូជា នៅព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ៕