សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យវិសាខបូជានាភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)

(កណ្តាល)៖ ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយឧបដ្ឋានសាលាខាងក្រោម នាភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ)ស្រុកពញាឮ ខេត្តកណ្ដាល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់និង ប្រារព្ធពិធីបុណ្យវិសាខបូជា តាមប្រពៃណីព្រះពុទ្ធសាសនា។ នាឱកាសនោះសម្តេចភក្តី សមាជិកា សមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ នៃក្រសួងស្ថាប័ននានា នឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានប្រារព្ធពិធីដាក់បាត្រព្រះសង្ឃចំនួន ៨០ អង្គ៕