
នគរបាលស្រុកសំឡូត បង្រ្កាបករណីចែកចាតគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានដកហូតអាវុធកែច្នៃ ០២ដើម
ថ្ងៃចេញផ្សាយៈ May 15, 2022
(បាត់ដំបង)៖ នៅថ្ងៃសៅរ៍ ១៤កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុង នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បង្រ្កាបបានករណីរក្សាដោយខុសច្បាប់នូវសារធាតុញៀន០១ ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ មុត ខុន ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌សថ្លា ០១ថង ទម្ងន់១,៣០ ក្រាម (ទាំងសបក) សង្ស័យមានសារធាតុញៀន។
២-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
៣-ទូរស័ព្ទដៃចំនួន ០១ គ្រឿង(ចាស់)។
៤-អាវុធកែឆ្នៃ០២ដើម(កំភ្លើងខ្យល់ចំនួន០១ដើមនិងកាំភ្លើងស្នុកដូងចំនួន០១ដើម)។
ពាក់ព័ន្ធករណីខាងលើនេះនគរបាលស្រុកសំឡូតបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕


