ឯកឧត្តម ស ថេត អញ្ជើញជួបសំណេះសំណាល និង សួរសុខទុក្ខ ប្រធានសាខាបក្ស អនុសាខាបក្ស និង ប្រធានក្រុមបក្ស ចំនួន ១៣២៦នាក់ ក្នុងសង្កាត់បឹងទំពន់ទី១

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ស ថេត សមាជិកអចិន្ត្រៃយ៍គណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ អញ្ជើញជួបសំណេះសំណាល និង សួរសុខទុក្ខ ប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស និង ប្រធានក្រុមបក្ស ចំនួន ១៣២៦នាក់ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ ឯកឧត្តម ស ថេត ប្រធានបានលើកឡើងថា កន្លងមកសាខាបក្សភូមិបានខិតខំយកចិត្តទុកដាក់បំរេីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ក៌ដូចជាចុះដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលយកនៅសេវាចាំបាច់ និង សេវាសំណូមពរ ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់មានការពេញចិត្ត និង មានភាពជឿជាក់មកលើគណបក្សប្រជាជន ទើបធ្វេីអោយគណបក្សប្រជាជន ទទួលបានជោគជ័យពីមួយអាណត្តិ ទៅមួយអាណត្តិ។

បន្ទាប់មក ឯកឧត្តមប្រធាន បានស្នើអោយ លោក លោកស្រី ប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស និង ប្រធានក្រុមបក្ស សង្កាត់បឹងទំពន់ទី១ ខិតខំបន្តចុះផ្ទាល់ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីដឹងច្បាស់ពីជីវភាពរស់នៅក្នុងភាពលំបាក ដែលតំរូវអោយអាជ្ញាធរយើងខិតខំបំរើនូវរាល់សំណូមពរ និង សេវាតំរូវការជាចាំបាច់ដែលប្រជាពលរដ្ឋចង់បានជាប្រចាំ ហើយត្រូវធ្វើយ៉ាងណា រក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍន៌ ដែលបំរើអោយផ្នែកមនុស្សធម៌អោយកាន់តែល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយបញ្ញាញ្ញាណឈ្លាសវ៉ៃ របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តម ស ថេត ប្រធាន បានផ្តល់ សំរាប់ការលើកទឹកចិត្តជូនដល់ លោក លោកស្រី ប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស និង ប្រធានក្រុមបក្ស ទាំង ១,៣២៦ នាក់ ដោយក្នុងម្នាក់ទទួលបាន ថវិកា ២០០០០ រៀល៕