ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញញ បានបើកកិច្ចប្រជុំស្តីពីការជំរុញការងារចាក់វ៉ាក់បង្ការជំងឺកូវីដ ដូសជំរុញ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ឱ្យ ពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះពិសេស គឺការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដុសមូលដ្ឋាន ដុសជំរុញទី៣និងដុសទី៤ ឱ្យ បានគ្រប់គ្នា។

ការជំរុញដូចនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ស្ដីពីការ ជំរុញ ការងារ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដូស ជំរុញ ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញនៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង វិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាលនិងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំងដុសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនិងបង្កើត ទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងមូលដ្ឋានដុសជំរុញទី៣និងដុសទី៤ ឲ្យបានគ្រប់គ្នា។ ឯកឧត្ដម បញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះ ដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ-១៩។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំងទាំងដុសជម្រុញនិងដុសទី៤ អោយបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះនៅទាហានឬ ចាក់នៅតាមបណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឲ្យលេចឮ ពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖រដ្ឋបាល រាជធានី ភ្នំពេញ បាន រៀបចំកន្លែងផ្ដល់ សេវា ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ មាន ចំនួន ៤២ទីតាំង។ គ្រប់ មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ ទាំងអស់ត្រូវ ធ្វើ ការ ណែ នាំ ដល់ មន្រ្តី គ្រប់ លំដាប់ ថ្នាក់ ត្រូវ បន្ត អនុវត្ត ៣ ការពារ ៣កុំ និង ត្រូវ គោរព តាម វិធានការ របស់ ក្រសួង សុខាភិបាល ជាពិសេស មន្ទីរ អប់រំ យុវជន និង កីឡារាជធានីភ្នំពេញត្រូវ ចេញ លិខិត ជូន ដល់ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ត្រូវ ទៅ ទទួល ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ឱ្យ បាន គ្រប់ៗគ្នា ទាំង ដូស មូលដ្ឋាន ទាំង ដូស ជំរុញ ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការ ឆ្លង រាលដាល ជំងឺ កូវីដ -១៩ ជាពិសេស មេរោគ បំប្លែង ខ្លួន ថ្មី ប្រភេទ អូ មី ក្រុង ដែល កំពុង តែ ចូល មកដល់ សហគមន៍ ហើយ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេងក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួនទៅអាជ្ញាធរខណ្ឌទាំង១៤ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ ចំនួន១ម៉ឺនម៉ាស និងផ្សាររដ្ឋទាំងអស់នៅទូទាំរាជធានីភ្នំពេញ ក្នុងមួយផ្សារៗទទួលបានម៉ាសចំនួន៥០០០ម៉ាស ដើម្បីចូលរួមក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ យើងអនុវត្តនូវវិធានការ ការពារទប់ស្កាត់ជម្ងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដូច្នេះយើងត្រូវបន្តអនុវត្តនូវវិធានការទាំងនេះ អោយបានល្អប្រសើរថែមទៀត ដើម្បីឈានទៅកាត់ផ្តាច់ជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែលបាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះ អោយបាន។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូល បានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាននោះ វាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចកម្ពុជា ក៏កាន់តែល្អប្រសើរផងដែរ៕