
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានអមដំណើរថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន
ថ្ងៃចេញផ្សាយៈ May 18, 2022
(កណ្តាល)៖ នារសៀលថ្ងៃពុធ ទី ១៨ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំគណ:ប្រតិភូខេត្តកណ្ដាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកណ្ដាល នៅគេហដ្ឋាននៃសព ដែលមានទីតាំងស្ថិតនៅ ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។