ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ គឹមយ៉ាន ដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

(ភ្នំពេញ )៖ រសៀលថ្ងៃទី១៩  ខែឧសភា  ឆ្នាំ ២០២២  ឯកឧត្ដម  នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលទទួលមរណភាពកាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។ក្នុងឱកាសដ៏មហាសែនសោកសង្រេង  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានចូលរួមសមានទុក្ខពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកសៅ និងស្ពាយស្រណោះ អាឡោះអាល័យយ៉ាងក្រៃលែងនិងបានចាត់ទុក្ខមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តសណ្តោសមេត្តា ព្រមទាំងជាការ បាត់បង់នូវឥស្សរជនដែលបានចូលរួមចំណែកកសាងមាតុភូមិកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបីបារមីនៃវត្ថុស័ក្តិសិទ្ធិលោកឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្តិបណ្ឌិតឌុលគឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕