បន្ទាប់ពីបាត់ម៉ូតូជនរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ក្រាំងយ៉ូវតាមរយ:ទូរស័ព្ទរកឃើញជនសង្ស័យម្នាក់រួមជាមួយវត្ថុតាង

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីនៅចំណុចភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សុង ស៊ីណា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ដោយឡែកជនសង្ស័យឈ្មោះ អ៉ីវ សល់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក៖ម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AD-2970។

តាមសមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦ និង០០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅលក់ដូរ ដោយទុកឲ្យកូនស្រីឈ្មោះ ដែន ដារីន អាយុ១៣ឆ្នាំនៅផ្ទះ រហូតដល់វេលាម៉ោង០៨ និង៣០នាទី ជនសង្ស័យឈ្មោះ អ៉ីវ សល់ បានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះចេញទៅបាត់។ រហូតដល់វេលាម៉ោង០៨ និង ៣៥នាទី បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះតាមរយៈទូរស័ព្ទដៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះដល់កន្លែងកើតហេតុ និងបានស្វែងរកឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងនៅចំណុចផ្ទះរបស់ឈ្មោះ អ៉ីវ សល់ រួចបានធ្វើការនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីបន្តនីតិវិធី។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ សមត្ថកិច្ចនគរបាលបានធ្វើតេស្តយកសំណាករកមេរោគកូវីដ.១៩ លើកជនសង្ស័យរួចរាល់ហើយលទ្ធផលគឺអវិជ្ជមាន៕