លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានដឹកនាំកម្លាំងក្រោមឱវាទការពារសន្តិសុខនិងសណ្តាប់ធ្នាប់

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីដង្ហែសព ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា ឆ្ពោះទៅកាន់វត្តស្លាកែត ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល៕