តាមរយ:កាមេរ៉ាសុវត្ថិភាពប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធលួចដែកក្នុងក្លឹបហាត់ប្រាណ

(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលួចដែកក្នុងក្លឹបហាត់ប្រាណ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធនិងដំណើររឿងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤៨នាទី នៅចំណុចក្លឹបហាត់ប្រាណភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សួន សុផល ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរអាជីវករ។
ជនសង្ស័យឈ្មោះ អ៊ុ ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យក៖
១-កង់តួស្រីពណ៌ទឹកក្រូចចំនួន១គ្រឿង(របស់ជនសង្ស័យជិះធ្វេីសកម្មភាព) ។
២-ដែកជ្រុងទំហំ៨ស.ម×៨ស.មចំនួន១ដេីមប្រវែង៦ម៉ែត្រ(របស់ជនរងគ្រោះ)។
៣-ដែកជ្រុងទំហំ៨ស.ម×៤ស.មចំនួន១ដេីមប្រវែង៤,៩០ម៉ែត្រ(របស់ជនរងគ្រោះ)។

តាមសមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះបានបេីកអាជីវកម្មក្លឹបហាត់ប្រាណមួយកន្លែងនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ដោយមានសន្តិសុខយាមប្រចាំការនៅទីនោះ បន្ទាប់មកនៅក្នុងឆ្នាំ២០២១ ដោយមានបញ្ហាកូវីដ.១៩ រីករាលដាលគាត់ក៏បានបិទអាជីវកម្មមួយរយ:សិនដោយពុំមានសន្តិសុខយាមទេ។ លុះដល់ថ្ងៃកេីតហេតុខាងលេី អ្នកជិតខាងបានទូរស័ព្ទប្រាប់ជនរងគ្រោះថាមានចោរចូលលួចដែកនៅក្លឹបហាត់ប្រាណ ពេលទទួលបានដំណឹងនេះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះបានមកមេីលឃើញថាមានបាត់បង់សម្ភារ:នៅក្នុងក្លឹបអស់ជាច្រេីន។ ពេលនោះជនរងគ្រោះឆែកកាមេរ៉ាសុវត្ថិភាពមេីលឃេីញជនសង្ស័យម្នាក់បានផ្លោះរបងចូលទៅលួច ហេីយជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ដេីម្បីជួយធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ទេីបឃាត់ខ្លួនមុខសញ្ញានោះបានរួមទាំងវត្ថុតាងយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់។

នៅចំពោះមុខសមត្ថកិច្ចជមសង្ស័យបានឆ្លេីយសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពលួចដែកនៅក្នុងបរិវេណក្លឹបមែន តែពុំបានលួចសម្ភារ:កីឡានៅក្នុងក្លឹបនោះទេ ហេីយគ្មានបក្សពួកធ្វេីសកម្មភាពជាមួយនោះទេ។

បន្ទាប់មកជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕