លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលខណ្ឌបឹងកេងកង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ០៥រោច ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចូលរួម« ពិធីសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលខណ្ឌបឹងកេងកង » ដែលមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលខណ្ឌបឹងកេងកង។ ក្នុងនោះលោកក៏បានឧបត្ថម្ភនូវថវិការមួយចំនួនផងដែរ។