រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំស្តីពី”ការចាក់វ៉ាក់សាំងកូវីដ.១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋទាំង៧សង្កាត់

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំស្តីពី «ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង០៧ និងពង្រឹងការឆ្លើយតបទៅនឹងការវិត្ដន៍ថ្មីនៃមេរោគកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង» តាមរយៈការបញ្ជូនរូបភាព​ និងសម្លេង( Video Conference ) ក្រោមអធិបតីភាព លោកស្រី ស៉ិន រតនា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី គណៈនាយក អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធានការិយាល័យ និងលោក-លោកស្រីចៅសង្កាត់ទាំង០៧។
សូមបងប្អូនបន្ដចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា”៣កុំ ៣ការពារ”៕