ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង អញ្ជើញសំណេះសំណាលនិងផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋក្រីក្រ ៥៦២គ្រួសារ

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និង ផ្ដល់អំណោយមនុស្សធម៌ជូនគ្រួសារប្រជាពលរដ្ឋប្រកបរបររើសអេតចាយ ចាស់ជរាពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន ៥៦២គ្រួសារ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក៕

តាមមន្ត្រី បានឲ្យដឹងថា ក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខនោះ ក្នុងគ្រួសារៗទទួលបានអំណោយ ៖ អង្ករ ៣០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ មី ១កេស ត្រីខ១យួរ ប្រេងឆា១ដប និងថវិកា២ម៉ឺនរៀល៕