ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ ទី ០៥ ខែ មិថុនា ឆ្នាំ ២០២២ ដែលមានរូបសញ្ញាទេវតាបាចផ្កាឲ្យពរជ័យ

(ភ្នំពេញ)៖ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃសៅរ៏ ៦រោច ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ ថ្នាក់ដឹកនាំ និង ក្រុមការងារគណបក្សប្រជាជនខណ្ឌមានមានជ័យ បានបើកយុទ្ធនាការហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តាមមូលដ្ឋានសង្កាត់ទាំង ៧ ក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អនុប្រធានក្រុមការងារគណបក្សចុះជួយរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌមានជ័យ ដែលមានសមាជិក សមាជិកា ចូលរួមចំនួន ៣,០១០ នាក់៕