ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥

(ខេត្តព្រៃវែង)៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន បានដឹកនាំក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនស្រុកទាំងពីរ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។