ដើមឈើបុស្សនាគ រលើងគល់សង្កត់រថយន្តចំនួន ០៣គ្រឿង

(សៀមរាប)៖ នៅវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំដើមឈើសង្កត់រថយន្ដចំនួន ០៣គ្រឿង ហេតុការណ៍នេះបានកើតឡើងនៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣(ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពីឬសនិងគល់ឈើមានសភាពពុកផុយហើយមុនរលំមានភ្លៀងបន្តិចមិនមានខ្យល់ខ្លាំងទេ។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ តែបណ្តាលឲ្យខូចខាតរថយន្តចំនួន ០៣គ្រឿង(ធ្ងន់)៖
១. រថយន្ដ Lexus 200T ពណ៏ក្រហម ស្លាកលេខ(ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ។
២. រថយន្ដ Ford Ranger ពណ៏ស ស្លាកលេខ (ភ្នំពេញ2AV-3368) ០១គ្រឿង ខូចខាតផ្នែកដំបូលទាំងស្រុង។ ម្ចាស់រថយន្តទាំងពីរគ្រឿងខាងលើ ឈ្មោះ សុខ លី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។

៣. រថយន្ដ Toyota Vigo ពណ៏ខ្មៅ ស្លាកលេខ (សៀមរាប2C-3176) ខូចខាតផ្នែកខាងមុខ
ម្ចាស់រថយន្ដឈ្មោះ អ៊ុន វីរៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្ដសៀមរាប។

សមត្ថកិច្ចបានបន្តបញ្ជាក់ថា បច្ចុប្បន្នបុគ្គលិកក្រុមហ៊ុនកំពុងកាត់ឈើដើម្បីយករថយន្ដចេញ និងខាងក្រុមហ៊ុនបានហៅម្ចាស់រថយន្តទាំង០៣គ្រឿង ទៅដោះស្រាយនៅកន្លែងលក់សំបុត្រ៕