ភ្ញាក់ផ្អើលទាំងយប់ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១៤ល្វែង

(ខេត្តកំពង់ស្ពឺ)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅវេលាម៉ោង២១:១៥នាទីយប់ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ មានអគ្គីភ័យមួយបានកើតឡើងបណ្តាលឲ្យឆាបឆេះផ្ទះចំនួន១៤ល្វែង ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានឲ្យដឹងថាអគ្គីភ័យឆេះផ្ទះមួយល្វែង ទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីរបស់ឈ្មោះ កយ វ៉ាន់ធឿន ភេទប្រុស អាយុ ៥៣ឆ្នាំ នៅក្នុងភូមិឃុំកើហេតុខាងលើ(ចាក់សោចោល)បណ្តាលឲ្យឆេះទាំងស្រុង ហើយបានរាលឆាបឆេះផ្ទះចំនួន១៣ល្វែង ទៀតមិនទាន់ដឹងឈ្មោះម្ចាស់ផ្ទះ។

អ្នកឃើញហេតុការណ៍បានបន្តថាសមត្ថកិច្ចចូលរួមពន្លត់ មានកម្លាំងនគរបាល កម្លាំងករាជអាវុធហត្ថ បានជួយអន្តរាគមន៍ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១១គ្រឿងរថយន្តស្នងការដ្ឋាននគរបាលខេត្ត២គ្រឿងរថយន្តបញ្ជារការដ្ឋានកោះឆ្នេរ២គ្រឿង រថយន្តសាលាមិត្តភាពកម្ពុជា-វៀតណាម១គ្រឿង រថយន្តក្រុងច្បារ
មន១គ្រឿង សស្រុកភ្នំស្រួច១គ្រឿង ស្រុកសំរោង
ទទង១គ្រឿង សស្រុកបសេដ្ឋ១គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្ត១គ្រឿង និងរថយន្តដំណាក់ដំរី១គ្រឿង។

ប្រើប្រាសអស់ទឹក៣៣រថយន្តបានពន្លត់អស់នៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២។ ក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្សទេ ហើយការខូចខាតនិងបាត់បង់សម្ភារ:មិនទាន់ច្បាស់ ដោយសារ ម្ចាស់ផ្ទះនៅមានការភ្លេចភ្លាំង។

តាមការសន្និដ្ឋាន ជំហានដំបូងអាចបណ្តាលមកពីទុស្សេចរន្តអគ្គីសនី៕