កម្លាំងនគរបាលក្រុងតាខ្មៅបង្ក្រាបក្រុមក្មេងទំនើងនិងចាស់ទំនើង២ក្រុមពាក់ព័ន្ធនិងករណីហិង្សាដោយចេតនាវាយតប់គ្នា

(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់ក្រុមក្មេងទំនើងនិងចាស់ទំនើង២ក្រុមមានគ្នា១០នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាវាយតប់គ្នា ហេតុការណ៍នេះបានកើតឡើថថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ នាវេលាម៉ោង០១និង០០នាទីនៅចំណុចផ្លូវបេតុភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យមានចំនួន២ក្រុម៖
ក្រុមទី១មានគ្នា៣នាក់៖
១-ឈ្មោះ ជា វ៉ាន់នាថ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្តៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មុខរបរបេីកបរ រថយន្តដឹកដី(ឃាត់ខ្លួន)។
២-ឈ្មោះ ខន សុខខឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបេីកបរ រថយន្តដឹកដី រងរបួសលេីថ្ងាស ជេីង និងថ្ពាល់ស្តាំ(ឃាត់ខ្លួន)។
៣-ឈ្មោះ ពុធ ចេក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
ទៅលំនៅភូមិ២ ឃុំចំការអណ្តូង ស្រុកចំការលេី ខេត្តកំពង់ចាម មុខរបរបេីកប ររថយន្តដឹកដី រងរបួសរលាត់កែងដៃស្តាំ និងមាត់ខាងឆ្វេង(ឃាត់ខ្លួន)។
ក្រុមទី២មានគ្នា៧នាក់៖
១-ឈ្មោះ មីន ស៊ាបងី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មុខរបរយោធា(ឃាត់ខ្លួន)។
២-ឈ្មោះ ចន ឃ្នី ភេទប្រុស អាយុ ៣៥ឆ្នាំ ជជាតិខ្មែរ
ទីលំនៅភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ កម្មករសំណង់(ឃាត់ខ្លួន)។
៣-ឈ្មោះ មីន បូរី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មុខរបរ យោធា រងរបួសបួសក្បាលខាងក្រោយ (ឃាត់ខ្លួន)។
៤-ឈ្មោះ ធីម ធា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
៥-ឈ្មោះ ប៉ក់ រឹម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទ ខេត្តកំពង់ស្ពឺ មុខរបរ កម្មករសំណង់(ឃាត់ខ្លួន)។
៦-ឈ្មោះ សុខ នឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ កម្មករសំណង់(ឃាត់ខ្លួន)។
៧-ឈ្មោះ ផន ដារ័ត្ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ ភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ កម្មករសំណង់ រងរបួសថ្ងាសនិងត្រកៀកឆ្វេង(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-ម៉ូតូចំនួន៣គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅសេរី ២០២០ ផ្លាកលេខភ្នំពេញ1HZ.0977 ; ម៉ាក HONDA DREAM ពណ៌ខ្មៅសេរី ២០១៥ ផ្លាកលេខសៀមរាប1S.1034 , ម៉ាក HONDA MAGNA250 ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ1FH.0252។
២-ស្បែកជេីងផ្ទាត់ចំនួន៤គូ ។
៣-ខ្សែក្រវ៉ាត់ចំនួន២(អត់ក្បាល១)។
៤-មួកក្រណាត់ចំនួន២ ។
៥-ធាងដូងចំនួន១ ។
៦-ដំបងឫស្សី១ ។
៧-កំណាត់ឈេីស្មាច់១។
៨-ឥដ្ឋប្រហោង២ដុំ ។
៩-ដុំថ្មបេតុងចំនួន១ដុំ ។
១០-ឥដ្ឋការ៉ូឡា១ដុំ ។
១១-ថ្មជេីងឆ័ត្រ១។
១២-កំទេចថ្ម៦ដុំ។

តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាកេីតហេតុខាងលេីពេលដែលជនសង្ស័យក្រុមទី១ជិះម៉ូតូចេញពីកន្លែងហូបបាយបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញក៏បានជួបនិងជនសង្ស័យក្រុមទី២នៅតាមផ្លូវហេីយមានទំនាស់ពាក្យសំដីជេរគ្នា ពេលនោះជនសង្ស័យក្រុមទី១បានជិះម៉ូតូចេញទៅស្រាប់តែជនសង្ស័យក្រុមទីពីរដេញតាមរហូតដល់ទីកន្លែងកេីតហេតុខាងលេី ក៏មានការវាយតប់គ្នាទៅវិញទៅមកដោយដុំថ្ម ធាងដូង ដំបង និងខ្សែក្រវ៉ាត់ បណ្តាលឲ្យរងរបួសភាគីទាំងសងខាង។ ភ្លាមនោះកំលាំសមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍ធ្វេីឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរក្រុមរួមទាំងវត្ថុតាងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕