នគរបាលខណ្ឌដូនពេញសងការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធលួចរថយន្ត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២​ នៅវេលា​ម៉ោង ៦:០០នាទី​ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ​ជាស្ត្រីម្នាក់ពាក់ព័ន្ធករណីចោរកម្ម​(លួចរថយន្ត​)ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខកន្លែងផ្ញេីរ​ឡានម៉ូតូ​ T3 ផ្លូវ 154​ ភូមិ 5​ សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ​ អ៉ឹម​ រតនា​ ហៅឡែន​ ភេទស្រី​ អាយុ ៣៨ឆ្នាំ​ មុខរបរ​ និងទីលំនៅមិនពិតប្រាកដ។
វត្ថុតាងដកហូត ៖​ រថយន្តម៉ាក​Toyota VIOS ពណ៏ទឹកប្រាក់​ លេខម៉ាស៉ីន​ INR5177853 លេខតួ​ F3501034432 ស្លាកលេខ​ ភ្នំពេញ​ 2AS-0194​ ផលិតឆ្នាំ2018។
ក្រោយពីបានសួរនាំរួច​ ជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាលួចរថយន្តស្ថិតនៅចំណុចសណ្ឋានគារ APPLE​ បុរី​ញូថោន​ ផ្លូវសហពន្ធ័រុស្សី​ ភូមិព្រៃទា ២​ សង្កាត់ចោមចៅ ៣​ ខណ្ឌពោធ៏សែនជ័យ​។ ភ្លាម​នោះ​កម្លាំងជំនាញរបស់អធិការ​ដ្ឋានខណ្ឌដូនពេញ​ បានទាក់ទង​ទៅប៉ុស្តិ៏នគរបាលរដ្ឋបាលចោមចៅ​ ៣​។
ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ អធិការដ្ឋាន​ នគរបាលខណ្ឌដូនពេញ បាន​ប្រគល់ជនសង្ស័យរួមនឹងវត្ថុតាងអោយអធិការដ្ឋាននរបាលខណ្ឌពោធិ៏សែនជ័យ​ ដេីម្បីសួរនាំ​ និងកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។